User Name
E-mail
 arrow ដើមកំណើតនៃគម្រោង arrow បេសកកម្មរបស់យើង      Install Khmer Unicode | 
  • Khmère
  • English
  • Français
បេសកកម្មរបស់យើង

មជ្ឈមណ្ឌលធនធានសោតទស្សន៍មានបេសកកម្មច្រើន ដូចជា៖​​​

-          ប្រមូលផ្តុំឯកសាររូបភាព និងឯកសារសំឡេងនៃរឿងរ៉ាវ​ក្នុងអតីកាលរបស់កម្ពុជា សម្រាប់ទុកឲ្យ​សាធារណជនស្វែងយល់។​​​

-           បណ្ដុះបណ្ដាល វិជ្ជាជីវៈក្នុងវិស័យ​សោតទស្សន៍

-          ជ្រោមជ្រែងការផលិតនានាក្នុងវិស័យសោតទស្សន៍​ តាម​រយៈ​សហ​ប្រតិបត្តិការ​ថត​ខ្សែ​ភាពយន្ត​បរទេស​នៅ​កម្ពុជា​និង​តាម​រយៈ​ការ​ផលិត​របស់​ខ្លួនផ្ទាល់ ​​​ទាក់ទងនឹងវប្បធម៌។​​​ ​​​​​

ការងារថែរក្សាការពារបេតិកភណ្ឌសោតទស្សន៍កុំឲ្យបាត់បង់បានចាប់ផ្តើមតាំងពីឆ្នាំ២០០៥។ ចំណែកឯការងារពីរទៀត ពោល​គឹ​ការ​ស្វែង​រក​ថវិកា​និង​ការ​សែ្វង​រក​ដៃ​គូ​ កំពុងតែបង្កើតឡើង។​​​​​​​​​​

ជួយសង្គ្រោះ និងធ្វើឲ្យអនុស្សាវរីយ៍​ទាំងចាស់
ទាំងថ្មី មានជីវិត

ឯកសារ​​សោតទស្សន៍​​កម្ពុជា មុន​​សម័យ​សង្គ្រាម ​បាន​​​ត្រូវ​បំផ្លាញ​អស់​មួយ​​ភាគ​ធំ។​​ ​ការងារ​ប្រមូល​ដ៏​ទូលំ​ទូលាយ​មួយ​បាន​រៀប​ចំ​ឡើង ដើម្បី​​ចង​ក្រង​​​​​​​​បេតិកភណ្ឌ​ដ៏​មាន​តម្លៃ​នេះ​បន្តិច​​​​​​​​​​​​​​​​​​​​​​ម្តងៗ ឡើង​វិញ​។ ដោយ​ចាប់​ផ្តើម​ពី​ក្នុង​ប្រទេស​បារាំង​មុន ​ការងារ​​ប្រមូល​​បាន​អនុញ្ញាត​​ឲ្យ យើង​រក​​​បាន​​មក​វិញ​នូវ​ឯកសារ​ដ៏​​កម្រ​មួយ​​ចំនួន​​ ដូចជា៖ ឯកសារ​ភាពយន្ត​ស្តី​ពី​កម្ពុជា​របស់​សមាគម​​ហ្វ្រែលុយមីញែរ (Frères Lumière) ដែល​ថត​តាំង​ពី​ពេល​​កកើត ភាពយន្ត​​ដំបូង​ម្ល៉េះ, ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក​អំឡុង​​​ទសវត្សរ៍​ទី៥០​, ខ្សែ​ភាពយន្តនិង​ការ​ផ្សាយ​សំឡេង​​ឃោសនា​តាម​វិទ្យុ​របស់​​ខ្មែរ​ក្រហម​​ជា​ដើម។​ បំណង​ប្រាថ្នា​​របស់​​យើង​គឺ​បន្ត​​ការ​ប្រមូល​ឯកសារ​នៅ​ទូទាំង​ពិភពលោក។ មជ្ឈមណ្ឌល​បុប្ផាណា​ក៏​ចូល​រួម​ក្នុង​កិច្ច​ការពារ​​បេតិកភណ្ឌ​​កម្ពុជា​​​​ដែល​រួច​ផុត​ពី​ការ​បំផ្លាញ​ដែរ។ គ្រប់​ឯកសារ​​ទាំងនេះ​មាន​ដាក់​ជូន​សាធារណជន​​ទស្សនា​នៅ​​​​ក្នុង​មូលដ្ឋាន​​ទិន្នន័យ​​របស់​មជ្ឈមណ្ឌល ដែល​មាន​​​ជា​​បី​​ភាសា (ភាសា​​បារាំង ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ)​ ។ ការ​រៀប​ចំ​សកម្មភាព​នានា ដូច​ជា​សន្និសីទ វេទិកា​ពិភាក្សា ពិព័រណ៍​ និង​វគ្គ​បណ្តុះ​បណ្តាល​ ធ្វើ​ឲ្យ​បណ្ណសារ​​ទាំង​នោះ​​មាន​​ជីវិត​​អាច​មក​ភព​ប្រសព្វ​ជា​មួយ​សាធារណជន​​ផ្សេងៗ ព្រម​ទាំង​អាច​បង្ក​ឲ្យ​មាន​​ការ​​​ប្តូរ​ទស្សនៈ​គ្នា និង​ការ​ពិចារណា។

   
 


   
 

ពង្រឹងនិងផ្តល់ថាមពលឲ្យវិស័យសោតទស្សន៍
តាមរយៈ​ការបណ្ដុះបណ្ដាល

កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ដែលប្រជាពលរដ្ឋជិត៤០ភាគរយមាន​អាយុ​ពី១៥​ទៅ​២៥ឆ្នាំ ជាវ័យដែលពេញ​​ចង់ដឹងចង់ឃើញ។ តម្រូវការមើលរូបភាពនិងសម្តែងមតិរបស់​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​

យុវជនទាំងនោះមានទំហំធំធេងណាស់។ ប៉ុន្តែការផលិតកម្មវិធីសម្រាប់ទូរទស្សន៍នៅមិនទាន់សម្បូរបែបនៅឡើយ ហើយក៏ពុំទាន់មានកម្មវិធីសិក្សាគ្រប់ជ្រុងជ្រោយសម្រាប់បង្រៀនជំនាញ​ផ្នែក​សោតទស្សន៍​ដែរ។ ដើម្បីជួយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បំផុស​ឲ្យ​មាន​​គំនិត​រិះគន់​ស្ថាបនា​​និង​លើកកម្ពស់​ការ​ផលិត​របស់​ខ្មែរ​​ឲ្យ​មាន​​គុណភាព មជ្ឈមណ្ឌល​ធនធាន​តទស្សន៍​​មាន​គម្រោង​​បើក​ការ​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​​ផ្នែកសោត​ទស្សន៍​​​។ ការ​បណ្ដុះ​បណ្ដាល​នេះ​នឹងប្រព្រឹត្ត​ទៅ​​ក្រោម​​​ការ​​បង្ហាត់​​បង្ហាញ​​របស់អ្នក​ជំនាញ​ជនជាតិ​ខ្មែរ និង​បរទេស។ កម្មវិធីបណ្ដុះ​បណ្ដាល​មួយ​ផ្នែក​ធំ​នឹង​ផ្អែក​លើ​ការងារ​អនុវត្តន៍​ជាក់ស្តែង។ សមិទ្ធិផល​ដែល​សម្រេច បាន​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​ការងារ​នេះ​នឹង​​អាចបញ្ចូល​​ទៅ​ក្នុង​​មូលដ្ឋាន​ទិន្នន័យ​ ទៅ​តាមពេល​វេលា​ដ៏​សម​គួរ។

ផលិត និងធ្វើសហប្រតិបត្តិការថតខ្សែភាពយន្តបរទេស

មជ្ឈមណ្ឌលធនធានសោតទស្សន៍គ្រោងដំ​ឡើង​ផ្នែកផ្គត់ផ្គង់មួយ​សម្រាប់​ការ​ថត​របស់ខ្លួន និង​សម្រាប់​ទទួល​ការ​ថត​របស់​បរទេស​នៅ​​កម្ពុជា។ ប្រទេសកម្ពុជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ទាក់ទាញសមិទ្ធិករលើពិភពលោកឲ្យមកថតខ្សែភាពយន្ត និង​ថត​ឃោសនា​ពាណិជ្ជកម្ម។ ផ្នែកផ្គត់ផ្គង់នេះនឹងឆ្លើយតបតាមតម្រូវការដែលអ្នកជំនាញខាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​វិស័យភាពយន្តចង់បាន​ ​​ដោយ​ផ្តល់​នូវ​ធនធាន​មនុស្ស​មាន​សមត្ថភាព និងសេវាកម្មប្រកបដោយគុណភាព (ចាប់ពីការរៀបចំការថត រហូតដល់ការជួលសម្ភារៈថតព្រមទាំងជួយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្វែង​រក​ការ​ផ្គត់ផ្គង់​​សេវា​កម្ម​មួយ​​ចំនួនក្រោយ​ការ​ផលិត​)។​ ការ​​ផលិត ​និង​ការ​ផ្គត់​ផ្គង់​ការ​ថត ដែល​មាន​​ទំនាក់​ទំនង​យ៉ាង​​ជិត​​ស្និទ្ធ​​ជាមួយនឹង​​វគ្គ​បណ្ដុះ​​បណ្ដាល អាច​ជា​​កន្លែង​​អនុវត្ត​ការងារ​​សម្រាប់​​យុវជន​​ដែល​​​បាន​បញ្ចប់ការ​សិក្សា។ ការ​ចាត់​ចែង​ប្រាក់​ចំណូល​​​ដើម្បី​ធានា​​ឲ្យ​​មជ្ឈមណ្ឌល​​មាន​​សកម្មភាព​​ជា​​និរន្តរ៍ក៏​ជា​​គោល​បំណង​​មួយ​របស់​យើង​ដែរ។