| មជ្ឈមណ្ឌលធនធានសោតទស្សន៍មានបេសកកម្មច្រើន ដូចជា៖ - ប្រមូលផ្តុំឯកសាររូបភាព និងឯកសារសំឡេងនៃរឿងរ៉ាវក្នុងអតីកាលរបស់កម្ពុជា សម្រាប់ទុកឲ្យសាធារណជនស្វែងយល់។ - បណ្ដុះបណ្ដាល វិជ្ជាជីវៈក្នុងវិស័យសោតទស្សន៍ - ជ្រោមជ្រែងការផលិតនានាក្នុងវិស័យសោតទស្សន៍ តាមរយៈសហប្រតិបត្តិការថតខ្សែភាពយន្តបរទេសនៅកម្ពុជានិងតាមរយៈការផលិតរបស់ខ្លួនផ្ទាល់ ទាក់ទងនឹងវប្បធម៌។ ការងារថែរក្សាការពារបេតិកភណ្ឌសោតទស្សន៍កុំឲ្យបាត់បង់បានចាប់ផ្តើមតាំងពីឆ្នាំ២០០៥។ ចំណែកឯការងារពីរទៀត ពោលគឹការស្វែងរកថវិកានិងការសែ្វងរកដៃគូ កំពុងតែបង្កើតឡើង។ | ជួយសង្គ្រោះ និងធ្វើឲ្យអនុស្សាវរីយ៍ទាំងចាស់ ទាំងថ្មី មានជីវិត ឯកសារសោតទស្សន៍កម្ពុជា មុនសម័យសង្គ្រាម បានត្រូវបំផ្លាញអស់មួយភាគធំ។ ការងារប្រមូលដ៏ទូលំទូលាយមួយបានរៀបចំឡើង ដើម្បីចងក្រងបេតិកភណ្ឌដ៏មានតម្លៃនេះបន្តិចម្តងៗ ឡើងវិញ។ ដោយចាប់ផ្តើមពីក្នុងប្រទេសបារាំងមុន ការងារប្រមូលបានអនុញ្ញាតឲ្យ យើងរកបានមកវិញនូវឯកសារដ៏កម្រមួយចំនួន ដូចជា៖ ឯកសារភាពយន្តស្តីពីកម្ពុជារបស់សមាគមហ្វ្រែលុយមីញែរ (Frères Lumière) ដែលថតតាំងពីពេលកកើត ភាពយន្តដំបូងម្ល៉េះ, ព្រះរាជពិធីបុណ្យអុំទូកអំឡុងទសវត្សរ៍ទី៥០, ខ្សែភាពយន្តនិងការផ្សាយសំឡេងឃោសនាតាមវិទ្យុរបស់ខ្មែរក្រហមជាដើម។ បំណងប្រាថ្នារបស់យើងគឺបន្តការប្រមូលឯកសារនៅទូទាំងពិភពលោក។ មជ្ឈមណ្ឌលបុប្ផាណាក៏ចូលរួមក្នុងកិច្ចការពារបេតិកភណ្ឌកម្ពុជាដែលរួចផុតពីការបំផ្លាញដែរ។ គ្រប់ឯកសារទាំងនេះមានដាក់ជូនសាធារណជនទស្សនានៅក្នុងមូលដ្ឋានទិន្នន័យរបស់មជ្ឈមណ្ឌល ដែលមានជាបីភាសា (ភាសាបារាំង ភាសាអង់គ្លេស និងភាសាខ្មែរ) ។ ការរៀបចំសកម្មភាពនានា ដូចជាសន្និសីទ វេទិកាពិភាក្សា ពិព័រណ៍ និងវគ្គបណ្តុះបណ្តាល ធ្វើឲ្យបណ្ណសារទាំងនោះមានជីវិតអាចមកភពប្រសព្វជាមួយសាធារណជនផ្សេងៗ ព្រមទាំងអាចបង្កឲ្យមានការប្តូរទស្សនៈគ្នា និងការពិចារណា។ |
|  |
| | ពង្រឹងនិងផ្តល់ថាមពលឲ្យវិស័យសោតទស្សន៍ តាមរយៈការបណ្ដុះបណ្ដាល កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ដែលប្រជាពលរដ្ឋជិត៤០ភាគរយមានអាយុពី១៥ទៅ២៥ឆ្នាំ ជាវ័យដែលពេញចង់ដឹងចង់ឃើញ។ តម្រូវការមើលរូបភាពនិងសម្តែងមតិរបស់ យុវជនទាំងនោះមានទំហំធំធេងណាស់។ ប៉ុន្តែការផលិតកម្មវិធីសម្រាប់ទូរទស្សន៍នៅមិនទាន់សម្បូរបែបនៅឡើយ ហើយក៏ពុំទាន់មានកម្មវិធីសិក្សាគ្រប់ជ្រុងជ្រោយសម្រាប់បង្រៀនជំនាញផ្នែកសោតទស្សន៍ដែរ។ ដើម្បីជួយ បំផុសឲ្យមានគំនិតរិះគន់ស្ថាបនានិងលើកកម្ពស់ការផលិតរបស់ខ្មែរឲ្យមានគុណភាព មជ្ឈមណ្ឌលធនធានតទស្សន៍មានគម្រោងបើកការបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្នែកសោតទស្សន៍។ ការបណ្ដុះបណ្ដាលនេះនឹងប្រព្រឹត្តទៅក្រោមការបង្ហាត់បង្ហាញរបស់អ្នកជំនាញជនជាតិខ្មែរ និងបរទេស។ កម្មវិធីបណ្ដុះបណ្ដាលមួយផ្នែកធំនឹងផ្អែកលើការងារអនុវត្តន៍ជាក់ស្តែង។ សមិទ្ធិផលដែលសម្រេច បាននៅក្នុងក្របខ័ណ្ឌការងារនេះនឹងអាចបញ្ចូលទៅក្នុងមូលដ្ឋានទិន្នន័យ ទៅតាមពេលវេលាដ៏សមគួរ។ |
ផលិត និងធ្វើសហប្រតិបត្តិការថតខ្សែភាពយន្តបរទេស មជ្ឈមណ្ឌលធនធានសោតទស្សន៍គ្រោងដំឡើងផ្នែកផ្គត់ផ្គង់មួយសម្រាប់ការថតរបស់ខ្លួន និងសម្រាប់ទទួលការថតរបស់បរទេសនៅកម្ពុជា។ ប្រទេសកម្ពុជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ទាក់ទាញសមិទ្ធិករលើពិភពលោកឲ្យមកថតខ្សែភាពយន្ត និងថតឃោសនាពាណិជ្ជកម្ម។ ផ្នែកផ្គត់ផ្គង់នេះនឹងឆ្លើយតបតាមតម្រូវការដែលអ្នកជំនាញខាង វិស័យភាពយន្តចង់បាន ដោយផ្តល់នូវធនធានមនុស្សមានសមត្ថភាព និងសេវាកម្មប្រកបដោយគុណភាព (ចាប់ពីការរៀបចំការថត រហូតដល់ការជួលសម្ភារៈថតព្រមទាំងជួយស្វែងរកការផ្គត់ផ្គង់សេវាកម្មមួយចំនួនក្រោយការផលិត)។ ការផលិត និងការផ្គត់ផ្គង់ការថត ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងវគ្គបណ្ដុះបណ្ដាល អាចជាកន្លែងអនុវត្តការងារសម្រាប់យុវជនដែលបានបញ្ចប់ការសិក្សា។ ការចាត់ចែងប្រាក់ចំណូលដើម្បីធានាឲ្យមជ្ឈមណ្ឌលមានសកម្មភាពជានិរន្តរ៍ក៏ជាគោលបំណងមួយរបស់យើងដែរ។ |
|