User Name
E-mail
 arrow ភាពជាដៃគូ arrow ការចែករំលែកបណ្ណសារ      Install Khmer Unicode | 
  • Khmère
  • English
  • Français
ការចែករំលែកបណ្ណសារ
មជ្ឈមណ្ឌលធនធានសោតទស្សន៍ធ្វើកិច្ចសហការជាមួយបណ្ណសារដ្ឋានឯទៀតៗ និងជាមួយអង្គការស្ថាប័ននានា ព្រមទាំងជាមួយ​សារវន្តបុគ្គល​ដ៏ទៃ​ទៀតដែរ។ អ្នកទាំងនោះបានយល់ព្រមប្រគល់បណ្ណសារស្តីពី​ប្រទេសកម្ពុជារបស់ខ្លួន​ឲ្យប្រជាជនខ្មែរអាចមើល​បាន។​​​​​​​​

  • វិទ្យាស្ថានជាតិសោតទស្សន៍បារាំង (INA)

វិទ្យាស្ថានជាតិសោតទស្សន៍បារាំង (INA) បាន​ប្រគល់​ឲ្យ​មជ្ឈមណ្ឌលធនធាន​សោតទស្សន៍នូវ​បណ្ណ​សារ​ជាង៥០០ ដែលភាគច្រើនបាន​ពី​ទូរទស្សន៍  ប៉ុន្តែក៏មានមកពីវិទ្យុ និងពី​ភាពយន្ត​បារាំង (ព័ត៌មាន​ថត​ជា​ភាព​យន្ត) ដែរ។ ឯកសារទាំងឡាយដែលចាស់ជាងគេ​ថតនៅ​ឆ្នាំ​១៩៤៦ នៅ​ពេល​ដែល​បណ្ណ​សារ​​​ពីរ​ភាគ​បី​ទៀត ជាសម្រង់ចេញពី​សារព័ត៌មានតាម​ទូរទស្សន៍ ដែល​និយាយពី​ព័ត៌មាន​បច្ចុប្បន្នភាព​នៃ​​ប្រទេស​​កម្ពុជា នៅពាក់កណ្ដាលទីពីរនៃ សតវត្សរ៍ទី២០ និងនៅ​ដើមសតវត្សរ៍​ទី២១។

http://www.ina.fr/



 


  • បណ្ណសារហ្គោម៉ុងប៉ាតេ (GPA)

ស្ថាប័ននេះប្រមូលផ្តុំបានបណ្ណសារជិត២៥០ ដែលនិយាយ​ពីឆ្នាំ១៩១០ ដល់ឆ្នាំ ១៩៨៨។ បណ្ណសារ​ទាំង​នោះបានមកពីសៀវភៅបញ្ជី ភាពយន្តនៃបណ្ណសារដ្ឋានហ្គោម៉ុង និងប៉ាតេ។​ វាជាព័ត៌មានបច្ចុប្បន្ន​ភាព​តាមរោងភាពយន្ត  ភាពយន្តឯកសារ និងខ្លះជាប្រធានបទដែលគេមិនបាន ផ្សព្វផ្សាយ រឺក៏​បំណែក​រូប​ភាព​ដែល​គេកាត់ចោល។ ប្រធានបទដែលគេលើកមកនិយាយគឺចម្រុះគ្នាដូចជាការយាងទៅដល់ទី​ក្រុង​​ប៉ារីស​​នៃ​ព្រះបាទនរោត្តម សីហនុ ក្នុងឆ្នាំ១៩៤៦​ ពិព័រណ៍អាណានិគម​នៅទីក្រុង ប៉ារីស ឆ្នាំ​១៩៣១ ។ល។ ​​​​ ​​​​​​​ ​​​

http://www.gaumontpathearchives.com/


 
 
 
 
 

  • ក្រសួងការបរទេសបារាំង (MAE)

ក្រសួងការបរទេសបារាំងបានប្រគល់ឲ្យមជ្ឈមណ្ឌលធនធានសោតទស្សន៍នូវរូបថតជិត២០០សន្លឹក ដែល​ថត​ដោយអ្នកថតរូបជនជាតិបារាំង​​​គឺលោក អេមីល ហ្សែល​​ ( Emile Gsell) ក្នុងអំឡុង​ពាក់​កណ្ដាល​ទី​ពីរ​នៃ​សតវត្សរ៍ទី១៩។ រូបថតទាំងនោះបង្ហាញជាពិសេសពីញាតិវង្សខ្មែរនៅព្រះរាជវាំង ព្រម​ទាំង​បរិវារ (អ្នក​លេង​ភ្លេង អ្នកសម្តែងល្ខោន​។ល។)​​​​​​​​​

http://www.diplomatie.gouv.fr


 
  

  • គ្រឹះស្ថានគមនាគមន៏  និងផលិតកម្មសោតទស្សន៍ នៃក្រសួងការពារជាតិបារាំង (ECPAD)

មជ្ឈមណ្ឌលធនធានសោតទស្សន៍បានទទួល​ប្រមាណ៤០​បណ្ណសារ ពីECPAD ដែលកងទ័ពបាន ថត​នៅចន្លោះ​ឆ្នាំ​១៩៤៥ និង​១៩៩៦ ។ ឯកសារ ទាំងនោះ​មិនត្រឹមតែបង្ហាញ​បទយកការណ៍ស្តីពី​ទាហាន​ប៉ុណ្ណោះ​​ទេ តែក៏មានបង្ហាញ​អំពី​ប្រពៃណី​ខ្មែរ និងដំណើរទស្សនកិច្ចរបស់ឥស្សរជនជាន់​ខ្ពស់​​​ ដូច​ជា​ឧត្តម​សេនីយ៍ឡឺគ្លែក ​​​​​​​​​​​​​( Leclerc)  ​ក្នុងឆ្នាំ​១៩៤៦ដែរ។

http://www.ecpad.fr/


 
 

 
 
 
  • គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (CIDR)

មជ្ឈមណ្ឌលបានទទួលឯកសារភាពយន្តចំនួន១៦ដែលថតដោយគណៈកម្មាធិការ​អន្តរជាតិកាកបាទ​ក្រហម ក្រោមប្រធានបទស្តីពីសកម្មភាពរបស់ខ្លួននៅកម្ពុជាមានដូចជាការទទួលជនភៀសខ្លួន ការ​ជួយ​ជនរងគ្រោះដោយសារមីនជាដើម។​​

http://www.icrc.org/fre



  • សមាគមហ្វ្រែលុយមីញែរ​ (Frères Lumière)

ខ្សែភាពយន្តខ្លីៗចំនួន៦រឿង ដែលលោកហ្កាប្រីយែល វៃរ៍​ (Gabriel Veyre) បានថតក្នុងឆ្នាំ​១៨៩៩ នៅ​ទី​ក្រុងភ្នំពេញ និងនៅអង្គរ បានប្រគល់ ឲ្យមជ្ឈមណ្ឌលបុប្ផាណា។​ ខែ្សភាពយន្តទាំងនោះ​បង្ហាញ​ឲ្យ​ឃើញ ព្រះបាទនរោត្តម របាំប្រពៃណី និងដំណើរកម្សាន្តដោយជិះដំរីក្នុងទីក្រុងភ្នំពេញ។​​​​ ​​​​​​​​​​​​​​​​​​​​


 
 


  • បុព្វជិត ប៉ុងសូ  (Ponchaud) /សមាគមអេស្បាស កំបូដស៍ (Espace Cambodge)

ឯកសាររបស់ស្ថាប័ននេះមានកាសែតសំឡេងជិត១៥០ដុំ ដែលភាគច្រើននិយាយជាភាសាខ្មែរ។ ខ្លឹម​សារ​សំខាន់គឺ​ការផ្សាយសំឡេង​វិទ្យុ​ខ្មែរក្រហម  និងការថត​សំឡេង​​​របស់​ជនភៀសខ្លួនដែល​និយាយ​​​ពី​សក្ខី​ភាព​នៃ​របប​ប៉ុលពត។ (កំពុងដំណើរការរៀបចំ នៅមិនទាន់អាចដាក់ឲ្យទស្សនាបានឡើយ)


 

  • នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌កម្ពុជា

ការផ្តល់ឯកសាររបស់នាយកដ្ឋានភាពយន្តមានសារៈសំខាន់វិសេសវិសាលណាស់ ចំពោះ​មជ្ឈមណ្ឌល​ធនធានសោតទស្សន៍ ដែលទទូចចង់ឲ្យមាន​បណ្ណសារជាភាសាខ្មែរច្រើន និងផលិតដោយជន​ជាតិ​ខ្មែរ​​សម្រាប់​សាធារណជន។ បទពិសោធន៍ការងារដំបូងបានធ្វើជាមួយនាយកដ្ឋានសិល្បៈ​ភាពយន្ត និង​ផ្សព្វ​ផ្សាយ​វប្បធម៌ ក្រោមឱវាទក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារ​​​ខ្សែ​ភាពយន្ត និងខ្សែភាពយន្តឯកសារជាច្រើន។ ភាពជា​​ដៃ​គូ​​​សហការ​នេះត្រូវពង្រីក​ជា​មួយ​ស្ថាប័ន​ផ្សេងៗ​​ទៀត​នៅ​​ពេលបន្តបន្ទាប់។​​​​​​​​​​​


 

  • សារមន្ទីរ​រ៉ូដាំង (Rodin)

សារមន្ទីររ៉ូដាំងបានប្រគល់ឲ្យមជ្ឈមណ្ឌល បុប្ផាណា នូវ​រូបចម្លងនៃគំនូរអ្នករបាំកម្ពុជាចំនួន១២០ផ្ទាំង​ឈុត​រូបថតដែលបង្ហាញពីលោកអូហ្គូស រ៉ូដាំង ( Auguste Rodin) កំពុងគូររូបនៅឆ្នាំ១៩០៦ ព្រម​ទាំង​​កម្រង​រូប​ថត​ចំនួន​៥០សន្លឹកដែលបានថតនៅកម្ពុជា​ នៅដើមសតវត្សរ៍​មុនដែរ។​​​​​​​​​​ ​​​​​​​​​​ ​​​​​​​​​​​​

www.musee-rodin.fr
 

  • សារមន្ទីរវិចិត្រសិល្បៈ និងគ្រឿងប៉ាក់ ទីក្រុងអាឡង់សុង  (Alençon)​​​​

សារមន្ទីរវិចិត្រសិល្បៈនិងគ្រឿងប៉ាក់ ទីក្រុង​​អាឡង់សុង ថែរក្សាបណ្ណសាររបស់លោកអាដេមារដ៍ ឡឺគ្លែក (Adhémard Leclère)​​​​​​  ដែលជា​អ្នក​បានរស់នៅប្រទេសកម្ពុជាពីឆ្នាំ១៨៨៦ ដល់ឆ្នាំ១៩១១ និង​​ត្រូវ​គេ​​​ចាត់​ទុក​ថាជាអ្នកត្រួសត្រាយផ្លូវក្នុងវិស័យ​ជាតិពន្ធុវិទ្យានៅប្រទេសកម្ពុជា។ រូបថតចំនួន​៧០​សន្លឹក ដែល​បាន​​ជ្រើស​​រើស​ពីក្នុង​ចំណោមបណ្ណសាររបស់គាត់ ​បានដាក់ឲ្យទស្សនា​នៅមជ្ឈមណ្ឌល​បុប្ផាណា។​ ​​​​​​ ​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​

www.ac-caen.fr
 

 

 

  • វិជ្ជាស្ថានបារាំងចុងបូព៌ាប្រទេស (EFEO)

ដោយបានបង្កើតឡើងនៅឆ្នាំ១៩០០ សាលាបារាំងនៅចុងបូព៌ាទទួលបន្ទុកអភិរក្សតំបន់បូជនីយដ្ឋាន​អង្គរ​នៅឆ្នាំ១៩០៧។ សាលានេះបានចាប់ផ្តើមការងារដំបូងៗក្នុងការ​ថែទាំ​​តំបន់​បូជនីយដ្ឋាន​នេះព្រម​ទាំង​​បាន​ធ្វើ​​សម្រង់​ឋានលេខា និងបានថតរូបរបស់អតីតរាជធានីខ្មែរនេះដែរ។ តាមរយៈរូបភាព​ មជ្ឈមណ្ឌល​បុប្ផាណា បង្ហាញខ្លះៗអំពី​សម័យកាល​ និងបុគ្គល​ក្នុង​សម័យ​នោះ ដែលបានគូសវាស​រឿងរ៉ាវ​ទាំង​នោះ។ សា​លា​បារាំង​នៅចុងបូព៌ាក៏ផ្តល់ឲ្យមជ្ឈមណ្ឌល បុប្ផាណា នូវឈុតរូបថតពិសេសៗ​ដែល​លោក ហ្សង់ ប៊ូលបេ (Jean Boulbet) បានថតនៅឆ្នាំ១៩៧០និងឆ្នាំ១៩៧១ ដែរ។ រូបថតទាំង​នោះ បង្ហាញ​ឲ្យ​ឃើញ​ប្រជាជននៅតំបន់អង្គរបានភៀសខ្លួនទៅនៅខាងក្នុងប្រាសាទសំខាន់ៗ ពេល​មាន​​ការ​ទម្លាក់​គ្រាប់​បែក​ដំបូងៗ។​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​ ​​ ​​​​​​​​​​​​​​​​​​​​

www.efeo.fr


 

 

 

 

 

  • ទីភ្នាក់ងារ រ៉ូហ្សេ-វីយ៉ូឡេ  (Roger-Viollet)

ទីភ្នាក់ងាររូបថតដ៏ល្បីល្បាញ  រ៉ូហ្សេ-វីយ៉ូឡេ នៅទីក្រុងប៉ារីសនេះបានផ្តល់ឲ្យមជ្ឈមណ្ឌលបុប្ផាណា នូវ​សមូហកម្ម ស្តីពីប្រទេសកម្ពុជារបស់ខ្លួន​ ដែលបច្ចុប្បន្នកំពុងប្លែងជាឌីជីថល។​​​​​​​​​​​​​​​​​​​​​​​​

www.roger-viollet.fr


 

 

 

  • ក្រុមការងារនគរូបនីយកម្មទីក្រុងប៉ារីស (APUR)

យើងក៏សូមថ្លែងអំណរគុណដែរដល់អ្នកដែលបានប្រគល់ឲ្យ​យើងនូវសិទ្ធិពិគ្រោះ​បណ្ណសារ​ដោយមិន​គិត​កម្រៃ នៅក្នុងបរិវេណមជ្ឈមណ្ឌល ។​​​​ ​

www.apur.org
 

យើងខ្ញុំសូមថ្លែងអំណរគុណផងដែរដល់អ្នកដែលបានប្រគល់សិទ្ធិប្រើប្រាស់បណ្ណសារនៅក្នុងមជ្ឈមណ្ឌល ដោយគ្មានធ្វើអាជីវកម្ម។