|
១. សមាគមទ្រទ្រង់អភិវឌ្ឍន៍សោតទស្សន៍នៅកម្ពុជា ហៅកាត់ថា ADAAC ដែលជាសមាគមបារាំង។ ២. សមាគមស្រាវជ្រាវ ផលិត និងរៀបចំបណ្ណសារសោតទស្សន៍ ហៅកាត់ថា ARPAA ដែលជាសមាគមកម្ពុជា។ ទិសដៅគឺការប្រគល់ជាបណ្តើរៗនូវការទទួលខុសត្រូវផ្នែកគ្រប់គ្រងគម្រោងពីស្ថាប័នបារាំងមកឲ្យស្ថាប័នកម្ពុជា តាមរយៈការផ្ទេរសមត្ថភាពដ៏ពិតប្រាកដ។ សមាគម អាដាក់ (AADAC) សមាគមបារាំងបង្កើតតាមច្បាប់ឆ្នាំ១៩០១ និងប្រកាសឲ្យបើកដំណើរការនៅថ្ងៃទី៣ ខែ មិថុនា ឆ្នាំ២០០៣។ អាសយដ្ឋាន៖ 42 rue Meslay, 75003 Paris ប្រធានកិត្តិយស៖ លោកប៉ាន់ រិទ្ធី
Esta dirección de correo electrónico está protegida contra los robots de spam, necesitas tener Javascript activado para poder verla
សមាគម អាកប៉ា (ARPAA) សមាគមបង្កើតឡើងតាមច្បាប់កម្ពុជា និង ប្រកាសឲ្យបើកដំណើរការនៅថ្ងៃទី៣០ ខែ មករា ឆ្នាំ២០០៥។ អាសយដ្ឋាន៖ ផ្ទះលេខ៦៤ វិថីឧកញ៉ាម៉ែន (លេខ២០០) ក្រុងភ្នំពេញ ប្រធានកិត្តិយស៖ លោកអៀវ បណ្ណាការ
Esta dirección de correo electrónico está protegida contra los robots de spam, necesitas tener Javascript activado para poder verla
លោកប៉ាន់ រិទ្ធី ៖ ប្រធានសមាគមអាកប៉ា លោកអៀវ បណ្ណាការ ៖ ប្រធានកិត្តិយស សមាគមអាកប៉ា លោកសោម សុគន្ធ ៖ លេខាធិការសមាគម អាកប៉ា អាញែស សេនេម៉ូ (Agnès Sénémaud) ៖ នាយិកាសមាគមអាដាក់ ព្យែរ វ៉ាឡុង (Pierre Wallon) ៖ លេខាធិការ សមាគមអាដាក់ ហ្សង់ ដឺ កាឡង់ (Jean de Calan) ៖ សមាជិក សមាគមអាដាក់ លីយ៉ាន វីឡឺម៉ុង(Liane Willemont) ៖ អភិបាលសមាគមអាដាក់ និងជាសមាជិកអចិន្ត្រៃយ៍ប្រចាំនៅទីក្រុងប៉ារីស
|