User Name
E-mail
 arrow សម្រាប់សាធារណជន arrow ព័ត៌មានបច្ចុប្បន្នភាព      Install Khmer Unicode | 
  • Khmère
  • English
  • Français
បច្ចុប្បន្នភាព
ឆាប់ៗនេះ
Mes anteior Día anterior
Día siguiente Mes siguiente

កម្មវិធីសម្រាប់ខែវិច្ឆិកា ២០០៩


ថ្ងៃសៅរ៏ ទី០៧ ខែវិច្ឆិកា - ម៉ោង១៦:០០ (៤៧នាទី)

ឯករាជ្យនៃព្រះរាជអាណាចក្រកម្ពុជា
ផលិតដោយលោកឧត្ដមសេនីយ៍ឯក អាំ រ៉ុង, ៤៧នាទី, ភាសាបារាំង

ព្រះបាទ នរោត្តម សីហនុ ទាមទារបានឯករាជ្យទាំងស្រុងជូនប្រទេសកម្ពុជាពីប្រទេសបារាំងនៅ ឆ្នាំ ១៩៥៣ ដោយគ្មានការបង្ហូរឈាម ។ ចំណែកឯប្រទេសវៀតណាមវិញត្រូវធ្វើស្រង្គ្រាមមុននឹងទទួល បានឯករាជ្យ ។ សម្តេច នរោត្តម សីហនុ បានបង្កើតគណបក្សសង្គមរាស្រ្តនិយម ដើម្បីចូលរួមការបោះ ឆ្នោតជាតិឆ្នាំ១៩៥៥។ ព្រះអង្គបានឈ្នះសំឡេងឆ្នោតភាគច្រើនលើសលប់។

ថ្ងៃសៅរ៏ ទី១៤ ខែវិច្ឆិកា - ម៉ោង១៦:០០ (២ម៉ោង២៦នាទី)

ធ្លាប់បានចាក់ផ្សាយតាមទូរទស្សន៍កាលពី៣០ឆ្នាំមុន

កម្ពុជា៖ ប្រជាជនដែលត្រូវបានគេសម្លាប់
ផលិតដោយ Gibert Larriage, ២ម៉ោង ២៦នាទី, ១៩៧៩, ភាសាបារាំង

កាលពី៣០ឆ្នាំមុន វគ្គទស្សនាវដ្ដីមួយត្រូវបានចាក់ផ្សាយតាមទូរទស្សន៍បារាំង Antenne 2 នាថ្ងៃទី ២៧ វិច្ឆិកា ឆ្នាំ១៩៧៩ ។ ផ្នែកទីមួយ គឺជាភាពយន្ដឯកសារស្ដីពីតថភាពនៅកម្ពុជា ។ ផ្នែកទីពីរ គឺកិច្ចពិភា ក្សាតុមូល ដែលមានការចូលរួមពីវាគ្មិនសំខាន់ៗដូចជា សម្ដេចនរោត្ដម សីហនុ, ហ្សង់ ឡាគូទៀ, ហ្វ្រង់ ស៍រ ប៉ុងសូ, ពិន យ៉ាថៃ …

ថ្ងៃសៅរ៏ ទី21 ខែវិច្ឆិកា - ម៉ោង១៦:០០ (៣៨នាទី)

ដោយមានវត្ដមានរបស់ Soko Phay Vakalis អ្នកចាត់ចែងគំរោង «ការចងចាំ បណ្ណសារ និង ការបង្កើតថ្មី»

កម្ពុជា, សិប្បសាលាស្ដីពីការចងចាំ
ផលិតដោយលោក Guillaume Suon Petit ៣៨នាទី ឆ្នាំ២០០៩ ភាសាខ្មែរ និង មានចំណងជើងរងជា ភាសាអង់គ្លេស

ភាពយន្ដឯកសារស្ដីពីសិប្បសាលាសិល្បៈដឹកនាំដោយលោក វ៉ាន់ ណាត និង សេរ៉ា នៅក្នុងមជ្ឈមណ្ឌ លបុប្ផាណា សំរាប់សិល្បករវ័យក្មេងរបស់គំរោង « ការចងចាំ បណ្ណសារ និង ការបង្កើតថ្មី» ។

បន្ទាប់ពីបញ្ចាំងភាពយន្ដចប់ អ្នកស្រី Soko នឹងនិយាយអំពីគំរោងរបស់អ្នកស្រី និង សំណួរចំលើយជា មួយទស្សនិកជន

ថ្ងៃសៅរ៏ ទី២៨ ខែវិច្ឆិកា - ម៉ោង១៦:០០ (១ម៉ោង១៨នាទី)

ក្នុងឱកាសនៃការ តាំងពិព័រណ៍ កម្ពុជា, សិល្បសាលាស្ដីពីការចងចាំ (គំរោង ការចងចាំ បណ្ណសារ និង ការបង្កើតថ្មី)

ពីណារ៉ែន ជូនចំពោះនីកូឡា
ភាពយន្ដ ផលិតដោយ Christine Bouteiller ១២នាទី, ២០០៦, ភាសាបារាំង

ណារ៉ែន បានសរសេរលិខិតថតជាភាពយន្ដមួយ (Lettre filmé) ជូនចំពោះ Nicolas Pascarel ដែលជា អ្នកថតរូបម្នាក់ ដើម្បីបង្ហាញអំពីជីវិតប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា រួមទាំងការខិតខំនានា និង អារម្មណ៍ របស់ណារ៉ែនក្នុងវ័យ២៤ឆ្នាំនៅក្នុងប្រទេសកម្ពុជា ដែលទើបក្រោកចេញពីសង្គ្រាម ។

ពិចារណាអំពីទស្សនីយភាពសិល្បៈនៅប្រទេសកម្ពុជា
ភាពយន្ដផលិតដោយ Christine Bouteiller, ១៥នាទី, ២០០៧, ភាសាបារាំង និងមានចំណងជើងរង ជាភាសាខ្មែរ

លិខិតថតជាភាពយន្ដរបស់លិនដា សាផាន សំរាប់ហ្គី អ៊ីស្យង់ហ្យ៊ូ អតីតនាយកមជ្ឈមណ្ឌលវប្បធម៌ បា រាំង ស្ដីពីការពិចារណាលើសិល្បៈសហសម័យនៅកម្ពុជា ។ ទាំងសិល្បៈសហសម័យ ទាំងវិចិត្រសាល ទាំងសារមន្ទីរ គឺនៅមិនទាន់ទទួលបានការចាប់អារម្មណ៍ពីប្រជាជនកម្ពុជានៅឡើយទេ ។

ពន្លឺហ្វា
ដោយ Swallow Darren, ១៨នាទី, ២០០៦, ភាសាបារាំង

ក្នុងនាមជាគ្រូបង្ហាត់សៀក និង ជាងគំនូរនៅអង្គការហ្វាពន្លឺលិស្បៈ ខ្ចៅ ទូច វិបុល និងចឹមរ៉ាន់ មាន បំ ណង បង្ហាត់ក្មេងៗជំនាន់ក្រោយដែលមកពីគ្រួសារក្រីក្រ។

ស្វាយគេន
ដោយមជ្ឈមណ្ឌលបុប្ផាណា និង Erin Gleeson, ៣៣នាទី, ២០០៨, ភាសាខ្មែរ និង ចំណងជើងរងជា ភាសាអង់គ្លេស

ក្នុងកម្រងរូបគំនូរថ្មីៗ ដែលមានចំណងជើងថា “រំលែកចែកចំណេះដឹង” ព្រឹទ្ធាចារ្យស្វាយគេន វិចិត្រករ ខ្មែរដ៏ល្បី រម្លឹកមេរៀនល្អៗដល់ក្មេងជំនាន់ក្រោយ ៖ ការលោភលន់ ភាពអាត្មានិយម សេចក្តីគោរព និង សីលធម៌។



ត្រលប់មកវិញ