User Name
E-mail
 arrow សម្រាប់សាធារណជន arrow ព័ត៌មានបច្ចុប្បន្នភាព      Install Khmer Unicode | 
  • Khmère
  • English
  • Français
បច្ចុប្បន្នភាព
ឆាប់ៗនេះ
Mes anteior Día anterior
Día siguiente Mes siguiente

កម្មវិធីប្រចាំខែធ្នូ ២០០៩


ថ្ងៃសៅរ៍ ទី ០៥ ខែធ្នូ - ម៉ោង១៦:០០ (៥៩នាទី)

ក្នុងក្របខ័ណ្ឌពិព័រណ៍ «កម្ពុជា , សិប្បសាលាស្តីពីការចងចាំ»

បុប្ផាណា រឿងសោកនាដកម្មនៃស្រ្តីខ្មែរម្នាក់
ភាពយន្តឯកសាររបស់លោកប៉ាន់ រិទ្ធី, ៥៩នាទី, ១៩៩៦, និយាយជាភាសាខ្មែរ និង មានអក្សររត់ពី ក្រោមជាភាសាអង់គ្លេស

ភាពយន្តឯកសារនេះបង្ហាញពីលទ្ធិផ្តាច់ការនៃរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩។ ភរិយាស្វាមីវ័យក្មេងមួយគូនេះបានរស់នៅក្នុងសុបិនដ៏អា ក្រក់ មួយ។ ពួកគេត្រូវចាប់ខ្លួន ទទួលទារុណកម្ម បង្ខិតបង្ខំឱ្យសារភាព ហើយត្រូវគេសម្លាប់នៅក្នុងឆ្នាំ១៩៧៦។

ថ្ងៃសៅរ៍ ទី១២ ធ្នូ - ម៉ោង១៦:០០ (៤៧នាទី)

ក្នុងក្របខ័ណ្ឌពិព័រណ៍ «កម្ពុជា, សិប្បសាលាស្តីពីការចងចាំ»

សង្វាក់ ផលិតកម្មស្មិត
ភាពយន្តឯកសាររបស់នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌, ១២នាទី, ២០០០, និយាយ ជាភាសាខ្មែរ

ដើម្បីចូលរួមថែរក្សាកេរដំណែលសិល្បៈប្រពៃណីខ្មែរកុំឱ្យបាត់បង់ សិប្បករជាជាងស្មិតម្នាក់បានខិតខំ បង្ហាត់បង្ហាញដល់ក្មេងៗជំនាន់ក្រោយអោយស្គាល់អំពីរបៀបនៃការសូនរូប។

ប្រវត្ដិក្បាច់ចម្លាក់ខ្មែរ
ភាពយន្តឯកសាររបស់នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌, ១៦នាទី, ២០០១, និយាយ ជាភាសាខ្មែរ

លោកសៀង អ៊ី សាស្ដ្រាចារ្យមហាវិទ្យាល័យសិល្បៈសូនរូបនៃសាកលវិទ្យាល័យភមិន្ទវិចិត្រសិល្បៈ បង្ហាញប្រវត្ដិក្បាច់ចម្លាក់ធំៗទាំងបួនរបស់ខ្មែរ។ ក្រៅពីនេះ ក៏មានការបង្ហាញទស្សនៈរបស់និស្សិតអំពី ការសិក្សារបស់ពួកគេ និងទំនាក់ទំនងរវាងការសិក្សា និង ចម្លាក់ដែលមាននៅតាមប្រាសាទផងដែរ ។

ជាងទង
ភាពយន្តឯកសាររបស់នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌, ១៩នាទី, ២០០៣, និយាយ ជាភាសាខ្មែរ

លោកព្រឹទ្ធាចារ្យ ស៊ុំ សាម៉ៃ និងកូនប្រុសរបស់លោក ស៊ុំ ស៊ីនឿម នឹងនាំយើងឱ្យយល់និងឃើញទិដ្ឋ ភាពការងាររបស់ជាងទង ក្បាច់ជាងទង លក្ខណៈខុសគ្នារវាងការងារជាងទងនិងការងារជាងចម្លាក់ ។

ថ្ងៃសៅរ៏ ទី១៩ ធ្នូ - ម៉ោង១៦:០០ (៥៩នាទី)

ដោយមានវត្តមានលោកតា ប៉ុងសូ

សាសនទូត
ភាពយន្តឯកសាររបស់លោកប្រ៊ុយណូ ការ៉ែត, ៥៩នាទី, ២០០៩, និយាយជាភាសាបារាំង, ចាក់បញ្ចាំងនៅតាមកញ្ចក់ទូរទស្សន៏KTO ថ្ងៃទី១២ ខែតុលា ឆ្នាំ២០០៩

លោកតាប៉ុងសូ គឺជាសាសនទូតម្នាក់ដែលត្រូវបានបញ្ចួនមកបំពេញបេសកកម្មនៅកម្ពុជាដោយ Missions Etrangères de Paris។ គាត់បានស្គាល់ប្រទេសកម្ពុជា តាំងពីទសវត្ស៦០មកម្ល៉េះ។ លោក តាជាមនុស្សម្នាក់ក្នុងចំណោមអ្នកផ្សេងៗទៀតដែលបានឲ្យគេដឹងពីភាពភ័យរន្ធត់របស់ប្រជាជនខ្មែរ នៅក្នុងរបបខ្មែរក្រហម។ លោកតាបានបកប្រែព្រះគម្ពីរជាភាសាខ្មែរ ហើយតែងតែរស់ក្បែរអ្នកក្រីក្រ ធ្វើ ការដើម្បីពួកគេពេញមួយជីវិត ដោយមិនប្រកាន់សាសនាអ្វីឡើយ។

ថ្ងៃសៅរ៍ ទី២៦ ធ្នូ - ម៉ោង១៦:០០ (៤៥នាទី)

ពេជ្រកូនភ្លោះds
ភាពយន្តប្រឌិតរបស់និស្សិតខ្មែរ៦០នាក់, ៤៥នាទី, ២០០៩, និយាយជាភាសាខ្មែរ

ពេជ្រកូនភ្លោះ ត្រូវបានផលិតនៅឆ្នាំ២០០៩ដោយនិស្សិតខ្មែរចំនួន៦០នាក់ ក្នុងក្របខ័ណ្ឌនៃសិប្ប សាលាមួយដឹកនាំដោយលោកជូ ដាវី។
លីដាគឺជានិស្សិតម្នាក់។ នាងបានបាត់របស់យ៉ាងសំខាន់មួយ។ នាយកសាលារបស់នាងបានខិតខំ ស្វែងរកមធ្យោបាយដើម្បីជួយរករបស់អាថ៌កំបាំងនោះមកវិញ…



ត្រលប់មកវិញ