User Name
E-mail
 arrow សម្រាប់សាធារណជន arrow ព័ត៌មានបច្ចុប្បន្នភាព      Install Khmer Unicode | 
  • Khmère
  • English
  • Français
បច្ចុប្បន្នភាព
ឆាប់ៗនេះ
Mes anteior Día anterior
Día siguiente Mes siguiente

«រំលឹកពីឪពុកខ្ញុំ»


ការជាប់ក្នុងការជ្រើសរើសនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដោយហេតុថានេះជាផលិតកម្មភាពយន្តខ្មែរទី១ដែលត្រូវបានជ្រើសរើស នៅក្នុងមហោស្រពដ៏ល្បីមួយសម្រាប់ឯកសារសោតទស្សន៍។ ក្នុងឱកាសនេះមជ្ឈមណ្ឌលបុប្ផាណារីករាយអញ្ជើញអស់លោកអ្នកចូលរួមទស្សនាការបញ្ចាំងពិសេសមួយ នៅថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០១០ វេលាម៉ោង៦និង៣០នាទីល្ងាច។ យើងសូមឆ្លៀតឱកាសនៃព្រឹត្តិការណ៍នេះដើម្បីធ្វើការបង្ហាញជាលើកទី១នូវខ្សែភាពយន្តថ្មីរបស់មជ្ឈមណ្ឌលបុប្ផាណា គឺរឿង «Testimonal Therapy : A Path Towards Justice and Healing» ដឹកនាំផលិតដោយលោក Germain Priour ។ ការបញ្ចាំងភាពយន្តនេះនឹងអមដោយកិច្ចពិភាក្សាជាមួយអ្នកដឹកនាំរឿង លោក Germain Priour និងអ្នកស្រី Judith Strasser អ្នកចិត្ត វិទ្យាមកពីអង្គការ TPO ដែលជាអ្នកផ្ដួចផ្ដើមគម្រោងថតភាពយន្តនេះឡើង។
ចុចរូបភាពដើម្បីមើលវីដេអូ
រឿង«រំលឹកពីឪពុកខ្ញុំ»ត្រូវបានផលិតឡើងនៅឆ្នាំ២០០៩ ដោយមជ្ឈមណ្ឌលបុប្ផាណា និងផលិតកម្មបុប្ផាណា ដោយមានការឧបត្ថម្ភពី មូលនិធិវិទ្យាស្ថានសង្គមបើកទូលាយ។«រំលឹកពីឪពុកខ្ញុំ»គឺជាសាច់រឿងរបស់ស្ត្រីខ្មែរម្នាក់ដែលជាភាគីដើមបណ្ដឹងរដ្ឋប្បវេណីនៅក្នុង ការជំនុំ ជម្រះកម្មាភិបាលខ្មែរក្រហមម្នាក់ ឈ្មោះឌុច។ អស់រយៈពេលជាច្រើនឆ្នាំមកនេះ អ្នកស្រីភួងហ្គាត់ សុន្ថារី ធ្វើការស៊ើបអង្កេត ដោយខ្លួន ឯងលើការស្លាប់របស់ឪពុកអ្នកស្រី ដែលជាគ្រូបង្រៀនដ៏ល្អម្នាក់ ឈ្មោះភួង តុន។
គាត់ត្រូវគេឃុំឃាំង និងសម្លាប់នៅមន្ទីរសន្តិសុខស២១ នៅឆ្នាំ១៩៧៧។ តាមរយៈដំណើររឿងរបស់អ្នកស្រីសុន្ថារីបញ្ហាចាក់ស្រែះនៃ ការជំនុំជម្រះដ៏ធំមួយក្នុងសតវត្សនេះនឹងត្រូវលាតត្រដាងឡើង។
រយៈពេល៥២នាទី និយាយភាសាខ្មែរ អក្សររត់ពីក្រោមជាភាសាអង់គ្លេស
ខ្សែភាពយន្តនេះត្រូវបានសហការផលិតដោយផលិតកម្មបុប្ផាណា និងអង្គការ Transcultural Psychosocial Organisation (TPO) ក្រោមការឧបត្ថម្ភពី Rehabilitation and Research Centre for Torture Victims (RCT)។ វាបង្ហាញពីវិធីសាស្រ្តថ្មីមួយដើម្បីព្យាបាល ជំងឺបាក់ស្បាត :អ្នកនៅមានជីវិតរស់រានពីរបបខ្មែរក្រហមធ្វើការផ្គុំឡើងវិញនូវអនុស្សាវរីយ៍ដ៏ ឈឺចាប់រ បស់ពួកគេហើយប្រែក្លាយវា ទៅជាសក្ខីភាពមួយ ដែលត្រូវបានគេនិយាយនៅក្នុងពិធីបុណ្យមួយ។ ការអនុវត្តបែបនេះអនុញ្ញាត អោយអ្នកនៅមានជីវិតរស់រានទាំង នោះរកឃើញមកវិញនូវភាពថ្លៃថ្នូររបស់ពួកគេ និងធ្វើអោយវិញ្ញាណក្ខ័ន្ធ អ្នកស្លាប់ស្ងប់។ «Testimonal Therapy» គឺជាការអំពាវនាវ រកយុត្តិធម៌ និងលើកកម្ពស់ការព្យាបាលជំងឺបាក់ស្បាតរបស់មនុស្សម្នាក់ៗ និង ជំងឺបាក់ស្បាតរួម។
រយៈពេល១៤នាទី និយាយភាសាខ្មែរ អក្សររត់ពីក្រោមជាភាសាអង់គ្លេស


ត្រលប់មកវិញ