User Name
E-mail
 arrow សម្រាប់សាធារណជន arrow ព័ត៌មានបច្ចុប្បន្នភាព      Install Khmer Unicode | 
  • Khmère
  • English
  • Français
បច្ចុប្បន្នភាព
ឆាប់ៗនេះ
Mes anteior Día anterior
Día siguiente Mes siguiente

កម្មវិធីបញ្ចាំងប្រចាំខែកុម្ភៈ២០១០


សម្រាប់ជនជាតិខ្មែរដែលចាប់អារម្មណ៍នឹងការសិក្សាផ្នែកភាពយន្ត និងសោតទស្សន៍
ថ្ងៃសៅរ៍ ទី០៦ ខែកុម្ភៈ វេលាម៉ោង ៤ រសៀល

បាឋកថាដោយអ្នកស្រី Pearson មកពីសាលា Tisch (ញូវយ៉ក)
រួមជាមួយនឹងការបញ្ចាំងភាពយន្តខ្លីចំនួន៧រឿង អ្នកស្រី Pearson នឹងធ្វើបាឋកថាពីការសិក្សាផ្នែក ភាពយន្ត និងសោតទស្សន៍ នៅសាលា Tisch នៅញូវយ៉ក

Shoo, Noor, Chicken, Sikumi, Crazy, Bohemibot, Citizen
ដឹកនាំផលិតដោយក្រុមនិស្សិតអន្តរជាតិមកពីកន្លែងផ្សេងៗ រយៈពេល៨០ នាទី, ភាសាដើម
៤:០០ បទបង្ហាញដោយអ្នកតំណាងមកពីសហរដ្ឋអាមេរិក
៤:១០ បាឋកថាដោយអ្នកស្រី Pearson
៤:២០ ចាប់ផ្ដើមបញ្ចាំងភាពយន្ត
៥:៤០ សំណួរ & ចម្លើយ

ដើម្បីជាការរំលឹកដល់សិក្ខាសាលាចុងក្រោយដែលដឹកនាំដោយ TheatherWorks នៅមជ្ឈមណ្ឌលបុប្ផាណា
ថ្ងៃសៅរ៍ ទី១៣ ខែកុម្ភៈ វេលាម៉ោង ៤ រសៀល (១១០នាទី)

ការផ្ទេរចំណេះដឹងបន្តក្រោយរបបវាលពិឃាត
ដឹកនាំផលិតដោយ អ៊ុង គេងសេន(TheatreWorks) ,១១០នាទី,២០០១,ភាសាខ្មែរ, អក្សររត់ពីក្រោមជាភាសា អង់គ្លេស

អ្នកស្រីឯម ធាយ គឺជាអ្នករបាំម្នាក់ក្នុងក្រុមរបាំព្រះរាជទ្រព្យដែលនៅមានជីវិតរស់រាន ខុសពីអ្នករបាំ ៩ នាក់ទៀតដែលស្លាប់អស់ក្នុងរបបខ្មែរក្រហម។ បន្ទាប់ពីដំបៅដ៏ឈឺចាប់នៃរបបវាលពិឃាតនេះ អ្នកស្រី បានបណ្ដុះបណ្ដាលក្រុមរបាំជាតិ។ ភាពយន្តឯកសារនេះជាសាច់រឿងផ្ទាល់ខ្លួនរបស់អ្នកស្រីឯម ធាយ ។

ថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ វេលាម៉ោង ៤ រសៀល (១០៥នាទី)

នរក៩ជាន់ (Nine Circle of Hell)
ដឹកនាំផលិតដោយ Milan Muchna, រយៈពេល១០៥នាទី, ១៩៨៩, ភាសាខ្មែរ

«នរក៩ជាន់» ជាខ្សែភាពយន្តកម្ពុជា-ឆែកបែបមនោសញ្ចេតនា កើតឡើងក្នុងឋាននរកនៃរបបប៉ុល ពត ។ លោកវេជ្ជបណ្ឌិតឆែក ឈ្មោះ Milan Knazko បានស្រឡាញ់ស្រ្តីខ្មែរម្នាក់ ឈ្មោះអ៊ំ សុវណ្ណនី។ ភាព យន្តនេះទទួលបានការឧបត្ថមម្ភថវិកាមួយផ្នែកពីក្រសួងវប្បធម៌នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា។

ថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ វេលាម៉ោង ៤ រសៀល (២៦នាទី)

កម្ពុជា : ក្ដីស្រមៃ និងសុបិនអាក្រក់ (Cambodia Dreams and Nightmares)
ដឹកនាំផលិតដោយ Tom Fawthrop, រយៈពេល២៦នាទី,១៩៨៩, ភាសាអង់គ្លេស

លោក Tom Fawthrop បានមកដល់ប្រទេសកម្ពុជាជាលើកដំបូងក្នុងឆ្នាំ១៩៨១ ហើយបានត្រឡប់មក ម្តងទៀតក្នុងឆ្នាំ១៩៨៨ ដើម្បីថតភាពយន្តឯកសារជាមួយក្រុមការងារដ៏តូចមួយ។ ពេលនោះ កងទ័ព បានចាកចេញ ពីកម្ពុជា ហើយកម្ពុជារៀបចំខ្លួនឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពរវាងភាគីទំនាស់ ទាំងឡាយ។



ត្រលប់មកវិញ