នាឱកាសទិវាអន្តរជាតិនៃបណ្ដាប្រទេសនិយាយភាសាបារាំង
ដោយមានការអនុញ្ញាតពីលោកហ្សង់ ម៉ាសកូឡូ
ពីថ្ងៃច័ន្ទ ទី១៥ ដល់ថ្ងៃសៅរ៍ ទី២០ ខែមីនា ឆ្នាំ២០១០
---
មជ្ឈមណ្ឌលបុប្ផាណា #៦៤ ផ្លូវលេខ ២០០ (ឧកញ៉ាម៉ែន)
ថ្ងៃច័ន្ទ ១៥ មីនា ម៉ោង៧យប់
.
India Song
និពន្ធ និងដឹកនាំសម្ដែងដោយ
ម៉ាហ្កឺរីត ឌុយរ៉ាស់
១៩៧៤ រយៈពេល២ម៉ោង
ភាសាបារាំង
«វាគឺជារឿងស្នេហាមួយកើតឡើងនៅប្រទេសឥណ្ឌា នាទសវត្សទី៣០ នៅក្នុងទីក្រុង
ដ៏ណែនណាន់តាន់តាប់មួយ តាមបណ្ដោយទន្លេហ្កង់។ ពេលវេលាពីរថ្ងៃនៃប្រវត្តិរឿង
ស្នេហានេះត្រូវបានលើកឡើងនៅទីនេះ។ រដូវកាលគឺជារដូវដែលខ្យល់មូសុងបក់ពី
សមុទ្រមកកាន់ដីគោក។ (...) សាច់រឿងគឺជារឿងស្នេហាដែលនៅនឹងថ្កល់ឥតកម្រើក
ក្នុងចំណុចកំពូលនៃតណ្ហា។ នៅជុំវិញរឿងនេះ មានរឿងមួយផ្សេងទៀត។ នោះគឺជា
រឿងគួរឱ្យភ័យខ្លាច រឿងគ្រោះទុរ្ភិក្សនិងជំងឺឃ្លង់លាយឡំគ្នានៅក្នុងសំណើមនៃខ្យល់
មូសុងពេញដោយក្លិនអាក្រក់។ រឿងមួយនេះក៏នៅនឹងថ្កល់ឥតកម្រើកដូចរឿងស្នេហា
ដែរ គឺនៅនឹងថ្កល់ក្នុងសភាពធ្ងន់ធ្ងរជាប្រចាំ។ (...) អាន-ម៉ារី ស្រេតតឺ ភរិយារបស់
អគ្គរដ្ឋទូតបារាំងប្រចាំនៅឥណ្ឌាដែលស្លាប់បាត់ហើយនៅពេលនេះ ផ្នូរគាត់គឺនៅ
កន្លែងបញ្ចុះសពជនជាតិអង់គ្លេសនៅកាល់គូតា ហាក់ដូចជាកើតចេញពីរឿងគួរឱ្យ
ខ្លាចនេះ។ (...) នៅជិតស្រ្តីម្នាក់នេះ នៅក្នុងក្រុងជាមួយគ្នានោះ បុរសម្នាក់ជាកុងស៊ុល
រងរបស់បារាំងនៅរដ្ឋធានី Lahore ធ្លាក់បុណ្យនៅកាល់គូតា។ ចំពោះបុរសម្នាក់នេះ
គឺតាមរយៈកំហឹង និងឃាតកម្មដែលគាត់ចូលរួមរឿងគួរឱ្យភ័យខ្លាចរបស់ឥណ្ឌា។ ពិធី
ជប់លៀងមួយនៅស្ថានទូតបារាំងនឹងត្រូវរៀបចំឡើង ហើយលោកកុងស៊ុលរងជាប់
ទោសនឹងស្រែកសារភាពស្នេហ៍ទៅកាន់អាន-ម៉ារី ស្រេតតឺ។ រឿងនេះគឺកើតនៅចំពោះ
មុខឥណ្ឌាស្បែកសដែលឈរមើល»។
ដកស្រង់ពីសៀវភៅរឿង India Song របស់ម៉ាហ្កឺរីត ឌុយរ៉ាស់ បោះពុម្ពដោយ
Gallimard ឆ្នាំ១៩៧៣។
៧:00 - ៧:១៥ : បទបង្ហាញដោយម៉ារី-ព្យែរ ហ្វ៊ែរណង់ដែស
.
ដើមកំណើតតួអង្គអាន-ម៉ារី ស្រេតតឺ បើតាមអ្នកស្រីម៉ាហ្កឺរីត ឌុយរ៉ាស់
៧:២០: រឿង India Song
ថ្ងៃពុធ ១៧ មីនា ម៉ោង៧យប់
កូនក្មេង
និពន្ធ និងដឹកនាំសម្ដែងដោយ
ម៉ាហ្កឺរីត ឌុយរ៉ាស់
១៩៨៤ រយៈពេល១ម៉ោង៣០
ភាសាបារាំង
កូនក្មេង
គឺជាខ្សែភាពយន្តថ្មីមួយខុសគ្នាដាច់ពីស្នាដៃផ្សេងទៀតរបស់ ម៉ាហ្កឺរីត ឌុយ
រ៉ាស់។ ខ្សែភាពយន្តនេះប្រៀបដូចជាការងាកប្ដូរទិសក្នុង របត់ផ្លូវកែង៩០° ដោយ
ទទួលបានជោគជ័យយ៉ាងអស្ចារ្យ។ វាជាសញ្ញា នៃការវិលមករកភាពយន្តដែល
មានការនិយាយនិងការសន្ទនាច្រើនជាងរឿងមុនៗ។ (…)អ៊ែរណែស្តូ គឺជាកូនក្មេង
សុទ្ធសាធ ក្មេងឫកដូចព្រះ ដែលប្រើក្រសែភ្នែកខកចិត្តសម្លឹងមើលបែបល្វើយទៅ
កាន់ពិភពលោក និងការបង្កើតថ្មីទាំងឡាយ។ ខ្លឹមសំខាន់នៃរឿងនេះ មិនមែន ជា គំនិត
ដែលគិតថា«ពិភពលោកដើរទៅរកក្ដីវិនាស»ទេ ប៉ុន្តែគឺជាប្រយោគ ដ៏ពើតផ្សា
ដែលអ៊ែរណែស្តូនិយាយហើយនិយាយទៀត ៖ «គឺមិនចាំបាច់ពិបាកគិតទេ»។
ពានរង្វាន់ពិសេសរបស់គណៈកម្មការនៅក្នុងមហោស្រពភាពយន្តទីក្រុងប៊ែរឡាំង ឆ្នាំ១៩៨៥. ពានរង្វាន់ la Confédération Internationale des Cinémas d’Art et d’Essai (CICAE)
៧:00 : បទបង្ហាញដោយម៉ារី-ព្យែរ ហ្វ៊ែរណង់ដែស
៧:១០ : u> រឿងកូនក្មេង
ថ្ងៃព្រហស្បតិ៍ ១៨ មីនា ម៉ោង៧យប់.
ខ្សែភាពយន្តខ្នាតខ្លី :
រឿងCésarée, រឿងLes Mains Négatives, រឿងAurélia Steiner (Vancouver)
និពន្ធ និងដឹកនាំសម្ដែងដោយ
ម៉ាហ្កឺរីត ឌុយរ៉ាស់
១៩៧៩ រយៈពេល១:២០
ភាសាបារាំង
អូរ៉េលីយ៉ា ស្ទែនឺស្រែកហៅឱ្យជួយនាងស្រែកហៅឱ្យស្រឡាញ់ខណៈពេលដែលនាង
នឹកឃើញ។ នាងស្រែកហៅគ្រប់ទីកន្លែងនាងនឹកឃើញគ្រប់ទីកន្លែង។ នាងនៅម៉ែល
ប៊ន ប៉ារីស វ៉ែនគូវើ។ គ្រប់ទីកន្លែងដែលមានជនជាតិជ្វីហ្វរស់បែកខ្ញែក ជនភៀសខ្លួន
នាង តែងតែនឹកឃើញ។ នាងអាចនៅតែក្នុងកន្លែងរបៀបនេះកន្លែ ដែលគ្មានអ្វីទាំង
អស់ក្រៅពីការចងចាំ»។ ដកស្រង់ពីអត្ថបទ Les Yeux Verts របស់ម៉ាហ្កឺរីត ឌុយរ៉ាស់
នៅក្នុងទស្សនាវដ្តី «Cahiers du cinéma» ឆ្នាំ១៩៨០។
៧:០០ : បទបង្ហាញដោយម៉ារី-ព្យែរ ហ្វ៊ែរណង់ដែស
៧:១០ : រឿងCésarée (១១នាទី ១៩៧៩) ; រឿងLes Mains Négatives (១៨នាទី ១៩៧៩) ; រឿងAurélia Steiner (Vancouver) (៤៨នាទី ១៩៧៩) ជាមួយនឹងការបង្ហាញសម្រង់បទអត្ថាធិប្បាយខ្លីៗរបស់អ្នកស្រីម៉ាហ្កឺរីត ឌុយរ៉ាស់។
ថ្ងៃសៅរ៍ ២០ មីនា ម៉ោង៤រសៀល
. «ស្រ្តីនៅក្នុងវណ្ណកម្មរបស់ម៉ាហ្កឺរីត ឌុយរ៉ាស់» ដោយម៉ារី-ព្យែរ ហ្វ៊ែរណង់ដែស
៤:០០ : សន្និសីទរបស់ម៉ារី-ព្យែរ ហ្វ៊ែរណង់ដែស (២៥នាទី)
ម៉ារី-ព្យែរ ហ្វ៊ែរណង់ដែស ជាអ្នកនិពន្ធរឿង Travailler avec Duras បោះពុម្ពដោយ Gallimard ឆ្នាំ១៩៨៦.
៤:៣០ : ការបញ្ចាំងឈុតដកស្រង់ខ្លីៗ (២៥នាទី)នៃរឿង Détruire dit-elle រឿងIndia Song និងរឿងAurélia Steiner (មែលប៊ន)
៥:០០ : កិច្ចពិភាក្សា
ម៉ាហ្កឺរីត ឌុយរ៉ាស់
ស្នាដៃរបស់ម៉ាហ្កឺរីត ឌុយរ៉ាស់ គឺនិយាយជោគជាំពីឥណ្ឌូចិន ទីកន្លែងដែលគាត់បានចំណាយពេលវេលា២០ឆ្នាំដំបូងនៃជីវិតរបស់គាត់។
គាត់កើតនៅប្រទេសវៀតណាមនៅឆ្នាំ១៩១៤។ នៅកម្ពុជា គាត់ស្គាល់ទីក្រុងភ្នំពេញកាលនៅពីតូចពេលដែលឪពុកម្ដាយគាត់ធ្វើជាគ្រូ
បង្រៀន បន្ទាប់មកគាត់បានស្គាល់ខេត្តកំពត និងតំបន់រាមដែលម្ដាយគាត់ទទួលបានដីសម្បទាន។ រឿងរ៉ាវនៅតំបន់រាមនេះគាត់បាន
យកមកសរសេរជាប្រលោមលោកដ៏ល្បីទី១របស់គាត់ គឺរឿងទំបន់ទប់ទឹកសមុទ្រប៉ាស៊ីហ្វិក (១៩៥០)។ រឿងគូស្នេហ៍ គឺជាស្វ័យជីវប្រវត្តិ
ពីយុវវ័យរបស់គាត់នៅអាស៊ី ហើយធ្វើឱ្យគាត់ទទួលបានពានរង្វាន់ Goncourt នៅឆ្នាំ១៩៨៤។ គាត់បានទទួលមរណភាពនៅទីក្រុង
ប៉ារីស នៅឆ្នាំ១៩៩៦។
ស្នាដៃរបស់គាត់មានលក្ខណៈជាប្រលោមលោកផង ល្ខោនផង ភាពយន្តផង និងរិះគន់ផង ហើយប្រព្រឹត្តទៅជា«វដ្តៗ» ដោយផ្លាស់ប្ដូរ
ទម្រង់ និងប្រធានបទ។ នៅចំណុចកណ្ដាល គឺជាដំណើរការច្នៃប្រឌិតរបស់តួអក្សរដើម្បីដេញកៀង«ស្រមោលខាងក្នុង»ដែលមនុស្ស
ម្នាក់ៗមាននៅក្នុងខ្លួន។ ដូច្នេះសូម្បីភាពយន្តរបស់ម៉ាហ្កឺរីត ឌុយរ៉ាស់ ក៏នៅតែជាភាពយន្តបង្កប់ន័យ ហើយដូចអ្វីដែលលោកដូមីនីក
ណូហ្កេ មានប្រសាសន៍ : «ឌុយរ៉ាស់ផ្ដល់ឱ្យយើងនូវការកម្សាន្តមួយដែលកាន់តែរងការគំរាមកំហែងឈានទៅរកការបាត់បង់ ពោលគឺ
ផ្ដល់ពន្លឺដល់ថាមពលនៃពាក្យពេចន៍ក្នុងអក្សរសិល្ប៍ឱ្យភ្លឺចិញ្ចាចចិញ្ចែងឡើងនៅក្នុងរោងភាពយន្ត ដោយមិនចាំបាច់បោះបង់ចោល
អំណាចនៃរូបភាព។ ធ្វើភាពយន្តពីអក្សរសិល្ប៍»។ ប៉ុន្តែសម្រាប់ម៉ាហ្កឺរីត ឌុយរ៉ាស់ ការផ្សងព្រេងរបស់ខ្សែភាពយន្តគឺជាការប៉ុនប៉ង
ឆ្លងដែនកំណត់របស់សំណេរ តាមរយៈរូបភាព។
ភាពយន្តរបស់ម៉ាហ្កឺរីត ឌុយរ៉ាស់
ម៉ាហ្កឺរីត ឌុយរ៉ាស់ គឺជាអ្នកនិពន្ធសាច់រឿង និងពាក្យសន្ទនាក្នុងរឿងហ៊ីរ៉ូស៊ីម៉ាស្នេហាខ្ញុំ ឱ្យលោកអាឡាំង រ៉េសស្នេ នៅឆ្នាំ ១៩៥៩។ ខ្សែ ភាពយន្តដំបូងដែលគាត់ដឹកនាំសម្ដែងដោយខ្លួនឯងគឺរឿង Détruire, dit-elle នៅឆ្នាំ១៩៦១ ហើយចាប់ពីពេលនោះមកគាត់ក៏បានបង្កើត សិល្ប៍វិធីថ្មីមួយ។ ដោយដាក់ប្រឈមគ្នារវាងអំណាចនៃពាក្យនិងអំណាចនៃរូបភាព គាត់បានធ្វើឱ្យផ្ទុះបែកខ្ញែកឆ្ងាយពីគ្នានៃសញ្ញាណ
ធម្មតារបស់សំឡេង លំហ ពេលវេលា និងរៀបចំបង្កើតនូវរយៈពេលពិសេសមួយ...។ ម៉ាហ្កឺរីត ឌុយរ៉ាស់ ធ្លាប់និយាយថា«India song នឹងកើតឡើងដំបូងតាមរយៈសំឡេង បន្ទាប់មកគឺពន្លឺ»។ អីចឹងហើយទើបស្នាដៃឯករបស់គាត់ដែលត្រូវបានចាត់ទុកជាខ្សែភាពយន្តមួយ ក្នុងចំណោមខ្សែភាពយន្តល្បីៗទាំង២០នៅក្នុងវិស័យភាពយន្ត គឺចេញមកបែបនេះ ៖ ស្វ័យភាពរវាងភាពយន្ត«សំឡេងនិងសំណៀង» ពីភាពយន្តរូបភាពដែលមានពន្លឺនិងពណ៌ប្លែកៗ ប្លង់រំកិលឬប្លង់នឹង ន័យប្រផ្នូល...។ ម៉ាហ្កឺរីត ឌុយរ៉ាស់ នឹងរុករកដែនកំណត់របស់រូប ភាពរហូតដល់«ផ្ទៃអេក្រង់ខ្មៅ»ក្នុងរឿង«l’homme Atlantique» (១៩៨១)។
ខ្សែភាពយន្តចុងក្រោយរបស់គាត់ គឺរឿងកូនក្មេង (Les enfants) (១៩៨៤) មានលក្ខណៈបុរាណ។ វាគឺជាការវិលមកកាន់ចំណូលចិត្ត
បែប សាមញ្ញក្នុងការថតរឿងមួយដោយមិនខ្វល់នឹងភាពខុសគ្នានៃប្រភេទភាពយន្តនោះឡើយ។ ថាមពលផ្នែកកវីនិពន្ធ មនោសញ្ចេត
នា និងគំនិតរិះគន់នៅក្នុងខ្សែភាពយន្តរបស់ម៉ាហ្កឺរីត ឌុយរ៉ាស់ នៅតែរក្សាបាននូវឥទ្ធិពលរបស់ខ្លួនរហូតដល់សព្វថ្ងៃ។ គាត់បាន
និយាយថា៖ «គឺរូបភាពហ្នឹងហើយដែលមានលទ្ធភាពបំផុតក្នុងការបង្កើតឡើងវិញនូវការប៉ះទង្គិចនៃព្រឹត្តិការណ៍មួយ»។