អាថ៌កំបាំងបណ្ណសារ
កម្រងភាពយន្តឯកសារចំនួនបី ផលិតដោយលោក ស៊ែក វីយ៉ាលេ, ៧៨នាទី, និយាយជាភាសា អង់គ្លេស
បាហ្វាឡូ បៀល, ១៩១០, ២៦នាទី
បាហ្វាឡូ បៀល គឺជាអ្នកមានឈ្មោះបោះសំឡេងខាងប្រមាញ់គោព្រៃ។ គាត់ក៏ល្បីដោយសារធ្លាប់
បានបម្រើការជាទាហាននាំផ្លូវរបស់លោកឧត្តមសេនីយ៏ Custer ដែលបានបាត់បង់ជីវិតក្នុងចំបាំងដ៏
ល្បីមួយ គឺ Little Big Horn ក្នុងឆ្នាំ១៨៧៦ ដែរ។
ការធ្វើឃាដស្តេចយូហ្កូស្លាវី ឆ្នាំ១៩៣៤, ២៦នាទី
ថ្ងៃអង្គារ ៩តុលា ១៩៣៤ : ស្ដេចអាឡិចហ្សង់ទី១នៃប្រទេសយូហ្កូស្លាវីបានយាងមកដល់កំពង់ផែ
ម៉ាកសី ដើម្បីធ្វើទស្សនកិច្ចផ្លូវការនៅបារាំង។ ពីរបីនាទីក្រោយមក ព្រះអង្គត្រូវអ្នកជាតិនិយមក្រូអាត
ម្នាក់បាញ់ជាច្រើនគ្រាប់ធ្វើគុត ។
ដំណើរឆ្ពោះទៅកាន់ឋានព្រះចន្ទ្រ ១៩៦៩, ២៦នាទី
នៅថ្ងៃ២២ កក្កដា ១៩៦៩ មនុស្សលោកបានដាក់ជើងដើរលើឋានព្រះចន្ទ្រជាលើកទី១។ ទស្សនិក
ជនជាង៦០០លាននាក់តាមដានការផ្សាយបន្តផ្ទាល់ពីដំណើរផ្សងព្រេងដ៏អស្ចារ្យនេះនៅមុខកញ្ចក់
ទូរទស្សន៍។