គំនូរខ្មៅដៃដោយ គូ ដាលីន
ពិព័រណ៌នេះរៀបចំដោយ មជ្ឈមណ្ឌលបុប្ជាណា ដោយមានការសហការជាដៃគូជាមួយនិងអង្គការ តារ៉ាម៉ាណា
ស្របនឹងបច្ចុប្បន្នភាពរបស់តុលាការខ្មែរក្រហម ក្នុងនោះរួមមានបញ្ហាសាលក្រម របស់អតីតនាយកមន្ទីស២១ ដែលនឹង
ប្រកាសនាចុងខែកក្កដានេះ មជ្ឈមណ្ឌលបុប្ជាណា សហការជាដៃគូជាមួយនិងអង្គការ តារ៉ាម៉ាណា នឹងបង្ហាញ ជូននូវការ
បើក សម្ពោធពិព័រណ៍គំនូរខ្មៅដៃចំនួនជាង២០ផ្ទាំង របស់សិល្បការិនីខ្មែរវ័យក្មេង គូ ដាលីនដែលបានចូល រួម តាមដាន
អស់រយៈពេលជិតមួយឆ្នាំពីដំណើរការកាត់ទោសនេះ។ មជ្ឈមណ្ឌលបុប្ជាណា នឹងបង្ហាញជូនផងដែរ នូវសក្ខីភាពផ្តល់
ដោយមនុស្សជាច្រើន រួមទាំងឯកសារជាអក្សរ ជាសំឡេង និងជារូបភាពដែលទាក់ទងទៅនឹងប្រធាន បទនេះ។
គូ ដាលីន ជានិស្សិតវ័យក្មេងមានអាយុ ១៩ឆ្នាំ សិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ។ នាងមានបំណងប្រាថ្នាចង់ក្លាយជា
ស្ថាបត្យករម្នាក់ ថ្វីបើពេលនេះនាងត្រូវបានគេកត់សម្គាល់ចំពោះទឹកដៃគូរគំនូររបស់នាងក៏ដោយ។ កាលពី១ឆ្នាំមុនយុវតីអឹមអៀន និង
ហ្មត់ចត់រូបនេះបានឈានជើងចូលបន្ទប់សវនាការរបស់តុលាការទទួលបន្ទុកជំនុំជម្រះ អតីតមេដឹកនាំខ្មែរក្រហមជាលើកទី១។ ដោយ
បានស្គាល់ច្បាស់ពីទេពកោសល្យរបស់នាង កម្មសិក្សាការីម្នាក់របស់ការិយាល័យស៊ើបអង្កេតបាននាំនាង មកមើលការ សវនា ការកាត់
ទោសនៅសាលាក្តីនេះដោយឱ្យនាងអង្គុយជាមួយសាធារណជន ដើម្បីគូរទិដ្ឋភាពនៅទីនោះ។ ជាលើកទីមួយហើយ ដែលនាងគូរគំនូរ
នៅសាលសវនាការ។ នាងពន្យល់អំពីពេលនោះថា៖ «វាពិបាកណាស់ក្នុងការគូរ ពីព្រោះវាមានចលនារហូតឥតឈប់ឈរ
សោះ»“។
ប៉ុន្តែនាងសម្រេចចិត្តថានឹងក្តោបឱកាសពីបទពិសោធន៍ថ្មីនេះ នាងប្រមូល អារម្មណ៍ចាប់កាន់ខ្មៅដៃ និងក្រដាសឡើង ភ្នែកសម្លឹងជាប់
ទៅកញ្ចក់ទូរទស្សន៍ នៅក្នុងសាលសវនាការនាងគូសវាសរូបពាក់កណ្តាលខ្លួនដៃ និង ទិដ្ឋភាពទូទៅនៅក្នុងតុលាការ។ នាង បានមក
ឃើញបរិវេណតុលាការមួយដែលឌុច អតីតនាយកមន្ទីរស២១របស់ខ្មែរក្រហម បានចូលមកបង្ហាញខ្លួនពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្ស
ជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម។
ដោយមានការសហការជាដៃគូជាមួយនិងអង្គការ តារ៉ាម៉ាណា មជ្ឈមណ្ឌលបុប្ជាណា បានសម្រេចតាំងបង្ហាញលទ្ធផល
ការងារទាំងនេះ ដែលកើតចេញពីគំនូរព្រាងច្បោលៗ នៅក្នុងសាវនាការរួចហើយ ទើបកែខៃបន្ថែមបន្ធយអោយស្អាតតាម
ក្រោយ។ តួអង្គទាំងអស់នៅក្នុងតុលាការនេះសុទ្ធតែត្រូវបានគូរពិពណ៌នា។ ពិព័រណ៍នេះគឺជាផ្នែកមួយនៃបច្ចុប្បន្នភាពរបស់តុលា
ការ ក្នុងនោះរួមមានបញ្ហាសាលក្រម របស់អតីតនាយកមន្ទីរស២១ ដែលនឹងប្រកាសនាចុងខែកក្កដានេះ។
ស្របពេលនឹងការតាំងពិព័រណ៍គំនូរខ្មៅដៃចំនួន២០នេះ មជ្ឈមណ្ឌលបុប្ផាណា បានគ្រោងប្រមូលសក្ខីភាពរបស់មេធាវី
ភាគីដើមបណ្តឹងរដ្ឋប្បវេណី សិល្បករ អ្នកកាសែត អំពីពេលវេលាដែលធ្វើឱ្យពួកគេចាប់អារម្មណ៍ខ្លាំងបំផុតជុំវិញដំណើរ
ការកាត់ទោសឌុចនេះ។ អត្ថបទដែលពួកគេផ្ញើមក យើងនឹងត្រូវដាក់អមជាមួយពិព័រណ៍ ក៏ដូចជាទស្សនៈសារព័ត៌មានជា
ភាសាខ្មែរ បារាំង និងអង់គ្លេសផងដែរ។
សម្រាប់មជ្ឈមណ្ឌលបុប្ផាណា ពិព័រណ៍នេះគឺជាឱកាសមួយក្នុងការបង្ហាញឯកសារទាក់ទង នឹងខ្មែរក្រហមដែលពួកយើង
ប្រមូលបាន និង រក្សាទុកនៅក្នុងមូលដ្ឋានទិន្នន័យតាំងពីឆ្នាំ២០០៦ហើយឯកសារទាំងនោះសាធារណជនអាច ធ្វើការពិ
គ្រោះបានដោយឥត គិត ថ្លៃ។ ឯកសារទាំងនោះរួមមាន ឯកសារដែលទទួលបានពីនាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយ
វប្បធម៌ ដូចជាភាពយន្តឯកសារ ចម្រៀងបដិវត្តន៍ និងរូបថតជាដើម ហើយក្រៅ ពីនោះនៅមានវីដេអូបានមពីការថតបន្តផ្ទាល់ពីដំណើរ
ការ របស់តុលាការដែលធ្វើ ឡើងដោយអ្នកបច្ចេកទេសរបស់យើងទៀតផង។
វដ្តនៃការបញ្ចាំងខ្សែភាពយន្តក៏ត្រូវបានគ្រោងទុកជាស្រេចដែរ។
ទំនាក់ទំនង :
communication@bophana.org